តាមគ្រោងទុកជាមុន កម្មវិធីនឹងទាក់ទាញការចូលរួមពីអាជីវកម្មទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ តំណាងស្ថាប័នគ្រប់គ្រងទេសចរណ៍របស់ប្រទេសចិន និងសហគមន៍នានា ចំនួន ៣០០។ ក្រៅពីនោះ កម្មវិធីក៏រួមមានសកម្មភាពជាច្រើនដូចជា ការជួបជុំជាមួយអាជីវកម្ម ការឧទ្ទេសនាមគោលដៅទេសចរណ៍ និងការសម្តែងសិល្បៈជាដើម។

leftcenterrightdel
ភាពស្រស់ស្អាតរបស់ស្ពានមាស Cau Vang នៅទីក្រុង Da Nang ប្រទេសវៀតណាម

កម្មវិធីនឹងជាឱកាសមួយដើម្បីអគ្គនាយកដ្ឋានទេសចរណ៍ និងស្ថាប័នគ្រប់គ្រងទេសចរណ៍បណ្តាខេត្ត ទីក្រុងរបស់វៀតណាម ឧទ្ទេសនាមពីគោលនយោបាយ គោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ដល់ភ្ញៀវទេសចរចិនផងដែរ៕

បកប្រែដោយ Huyen Trang