លោកស្រី Mao Ninh បានកត់សម្គាល់ថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មក រដ្ឋាភិបាលចិនបានការពារជីវិត និងសុខភាពរបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព ក្នុងអំឡុងពេលនៃមេរោគដ៏គ្រោះថ្នាក់បំផុត។ នៅពេលដែលជំងឺរាតត្បាតឈានចូលដំណាក់កាលថ្មី ប្រទេសចិនបានបង្កើនប្រសិទ្ធភាពវិធានការបង្ការ និងទប់ស្កាត់ជំងឺ ដើម្បីធានាឲ្យមានលក្ខណៈវិទ្យាសាស្ត្រ ត្រឹមត្រូវ និងមានប្រសិទ្ធភាពជាងមុន។ បច្ចុប្បន្ននេះ អត្រានៃការចាក់វ៉ាក់សាំងកំពុងតែកើនឡើង សមត្ថភាពព្យាបាលជំងឺបន្តត្រូវបានកែលម្អ សមត្ថភាពផលិតកម្មសំភារៈវេជ្ជសាស្រ្តកំពុងត្រូវបានពង្រីក ហើយធានាការផ្គត់ផ្គង់ទូទៅ។

leftcenterrightdel
រថភ្លើងមួយនៅទីក្រុងប៉េកាំង ចិន ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២ (រូបថត៖ vnanet.vn)

លោកស្រី Mao Ninh ក៏បានបន្ថែមថា ចិនបានចែករំលែកព័ត៌មានពាក់ព័ន្ធជាមួយអង្គការសុខភាពពិភពលោក (WHO) និងសហគមន៍អន្តរជាតិប្រកបដោយទំនួលខុសត្រូវ និងមានសុឆន្ទៈ បន្តសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមពីជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព៕

តាម vovworld.vn