លោក Ghebreyesus អគ្គនាយក WHO បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលករណីឆ្លងថ្មី និងស្លាប់ដោយសារកូវីដ ១៩ បានថយចុះយ៉ាងខ្លាំងនោះ បណ្ដាប្រទេសចាំបាច់ត្រូវក្ដាប់ជាប់ពេលវេលាអំណោយផល ដើម្បីរុញថយជំងឺរាតត្បាត។

leftcenterrightdel
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ (រូបថត៖ vnanet.vn)

WHO បានអំពាវនាវដល់ប្រទេសទាំងអស់ចាក់វ៉ាក់សាំងឱ្យបានពេញលេញ ១០០% ជូនក្រុមមនុស្សដែលរងហានិភ័យខ្ពស់ ហើយចាត់ទុកថានេះជាអាទិភាពចម្បងក្នុងការខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការគ្របដណ្តប់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅកម្រិត ៧០% នៃចំនួនប្រជាជន។ ទន្ទឹមនឹងនោះ បណ្ដាប្រទេសបន្តរក្សាការធ្វើតេស្ត និងឌីកូដពីហ្សែនវីរុស SARS-CoV-2 ដើម្បីតាមដានវីរុសបំប្លែងខ្លួនថ្មី ហើយធានាថាប្រព័ន្ធសុខាភិបាលជានិច្ចកាលត្រៀមខ្លួនជាស្រេចទទួលព្យាបាលអ្នកជំងឺផងដែរ៕

តាម vovworld.vn