leftcenterrightdel
កម្មករកែសំរួលប្រព័ន្ធទឹកនៃរោងចក្រចម្រាញ់ប្រេង Duna នៅទីក្រុង Szazhalombatta (ហុងគ្រី) (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ១៦ ខែកញ្ញា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ចាត់ទុកថា សហភាពអឺរ៉ុប (EU) ចាំបាច់ត្រូវស្វែងរកវិធីថ្មី ក្រៅពីផែនការបច្ចុប្បន្នដើម្បីដោះស្រាយវិបត្តិថាមពល ហើយធានាឱ្យប្រជាជនមានសមត្ថភាពទូទាត់វិក្កយបត្រថាមពល។ យោងតាមលោក Michel បានឲ្យដឹងថា សហភាពអឺរ៉ុបចាំបាច់ត្រូវពិភាក្សាឡើង វិញអំពីយន្តការកំណត់តម្លៃឥន្ធនៈ ឬអគ្គិសនី។

តាមការគ្រោងទុក រដ្ឋមន្ត្រីថាមពលបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុបនឹងពិភាក្សាលើសំណើទាំងនេះនៅថ្ងៃទី ៣០ ខែកញ្ញា មុនពេលមេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង ២៧ ជួបប្រជុំគ្នាមួយសប្តាហ៍ក្រោយអំពីបញ្ហាថាមពល៕

តាម vovworld.vn