យន្តហោះគ្មានមនុស្សបើកជាច្រើន ក៏ចូលរួមក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យផងដែរ។ រហូតមកដល់ពេលនេះ មន្ត្រីសុខាភិបាលគុយបាមិនទាន់បានរាយការណ៍ពីផលប៉ះពាល់លើសុខភាពមនុស្សឡើយ ដោយសារតែពពកផ្សែងនៅតែលាតសន្ធឹងទៅកាន់ភាគខាងលិច។

leftcenterrightdel
រូបថត៖ AFP/vnanet.vn

មុននោះ នាយប់ថ្ងៃទី ៥ ខែសីហា (ម៉ោងក្នុងតំបន់) អាងស្តុកប្រេងឆៅមួយដែលមានទំហំ ៥០,០០០ ម៉ែត្រគូប (ស្មើនឹងទំហំអាងហែលទឹកស្តង់ដារអូឡាំពិកចំនួន ២០) នៅក្នុងសួនឧស្សាហកម្មក្បែរទីក្រុង Matanzas ប្រទេសគុយបា ត្រូវបានរន្ទះបាញ់បណ្តាលឲ្យមានភ្លើងឆាបឆេះដ៏សន្ធោសន្ធៅ។ រហូតមកដល់ពេលនេះ អគ្គីភ័យបានសម្លាប់អ្នកពន្លត់អគ្គីភ័យ ១ នាក់ បាត់ខ្លួន ១៤ នាក់ និងមនុស្សជាង ១០០ នាក់រងរបួស៕

តាម vovworld.vn