សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញផ្សាយពីក្រុងវ៉ាស៊ីនតោនចុះថ្ងៃទី ១០ ខែមីនា បានឱ្យដឹងថា ហិរញ្ញប្បទាននេះ គឺជាដំណាក់កាលទី២ នៃគម្រោងការលើកកម្ពស់សមធម៌ និងគុណភាពនៃការថែទាំសុខភាព (H-EQIP-2) ក្នុងគោលដៅឆ្ពោះទៅពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាថែទាំសុខភាពពេញផ្ទៃប្រទេស ខណៈដំណាក់កាលទី១ នៃគម្រោងនេះ មានរយៈកាលពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០២២។

ធនាគារពិភពលោកបានលើកឡើងក្នុងសេចក្តីប្រកាសថា៖ «កម្ពុជាកំពុងតែរៀបចំបង្កើតឡើងនូវរចនាសម្ព័ន្ធធានារ៉ាប់រងសុខភាពមួយសម្រាប់ពលរដ្ឋគ្រប់រូប ដែលជាជំហានសំខាន់មួយឆ្ពោះទៅសម្រេចគោលដៅធ្វើឱ្យមានសេវាថែទាំសុខភាពគ្របដណ្តប់ទូទាំងប្រទេសនៅត្រឹមឆ្នាំ ២០៣០»។

ធនាគារនេះបានបន្តថា៖ «កញ្ចប់ហិរញ្ញប្បទានថ្មីនេះនឹងពង្រីកការគាំទ្រដល់មូលនិធិសមធម៌សុខាភិបាល សម្រាប់រ៉ាប់រងការចំណាយថ្លៃសេវាថែទាំសុខភាពសម្រាប់ជនក្រីក្រ និងកែលម្អគុណភាពសេវាតាមរយៈការលើកកម្ពស់ការយល់ដឹង, កាត់បន្ថយឧបសគ្គនានា និងពង្រីកប្រព័ន្ធផ្តល់ព័ត៌មានសុខាភិបាល។ គម្រោងនេះនឹងជួយដល់កម្មវិធីដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធស្តង់ដាទទួលស្គាល់ថ្នាក់ជាតិ ពង្រីកអំណោយថវិកាសម្រាប់ការផ្តល់សេវា និងផ្តល់ហិរញ្ញប្បទានផ្អែកតាមសមិទ្ធកម្មការងារ។ គម្រោងនេះមានគោលដៅផងដែរឆ្ពោះទៅបង្កើនសេវាទប់ស្កាត់ជំងឺដែលមិនឆ្លងផ្ទាល់រវាងមនុស្សនៅទូទាំងប្រទេស»។

leftcenterrightdel
ប្រជាពលរដ្ឋ​តម្រង់​ជួរ​រង់ចាំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ នៅ​រាជធានី​ភ្នំពេញ (រូបថត៖vnanet.vn)

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) តំណាងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងថា ការពង្រីកសមធម៌ក្នុងលទ្ធភាពទទួលបាន ការថែទាំសុខភាពនៅតែជាគោលដៅសំខាន់ដដែល ថ្វីបើកម្ពុជាមានភាពរីកចម្រើននៅក្នុងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាជនរបស់ខ្លួនពិតមែនក៏ដោយ។ លោកស្រីបន្ថែមទៀតថា៖ «គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានគោលបំណងខាងលើ តាមរយៈការពង្រីកលទ្ធភាពសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះដើម្បីទទួលបានសេវាថែទាំសុខភាព»។

ហិរញ្ញប្បទានថ្មីនេះសបញ្ជាក់នូវភាពជាដៃគូយូរអង្វែងក្នុងចំណោមដៃគូនានា ហើយក្នុងកញ្ចប់នោះរួមមានទឹកប្រាក់ ៥៥ លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិនៃធនាគារពិភពលោក និងអំណោយថវិកាសរុបចំនួន ៥៨ លានដុល្លារ មកពីប្រទេសអូស្ត្រាលី ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រទេសកូរ៉េខាងត្បូង និងសេវាហិរញ្ញប្បទានសកល៕

បកប្រែដោយ Duy Hoan