leftcenterrightdel
សម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ ohchr)

ថ្លែងនៅពិធីបើក អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បានសង្កត់ធ្ងន់ថា វិសមភាពនៃការធ្វើលទ្ធកម្មវ៉ាក់សាំងការពារកូវីដ-១៩ បានបង្ហាញពីការមើលស្រាលយ៉ាងច្បាស់លាស់បំផុតចំពោះសិទ្ធិមនុស្សលើទូទាំងពិភពលោក ដូច្នេះត្រូវការធានាការធ្វើលទ្ធកម្មវ៉ាក់សាំងដោយសមភាព។ លោកអគ្គលេខាធិការបានអំពាវនាវឲ្យបណ្ដារដ្ឋាភិបាល ក្រុមហ៊ុនឱសថ និងដៃគូនានាជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនិងនយោបាយជាបន្ទាន់ដល់យុទ្ធសាស្ត្រចាក់វ៉ាក់សាំងជាសាកលរបស់អង្គការ WHO សំដៅ​សម្រេចឲ្យបានឆាប់នូវគោលដៅចាក់វ៉ាក់សាំងជូនមនុស្សចំនួន៧០% លើទូទាំងពិភពលោក។

លោកអគ្គលេខាធិការអ.ស.ប ក៏បានអំពាវនាវឲ្យបណ្ដាប្រទេសនៅពេលចេញផ្សាយគោលនយោបាយសង្គមចាំបាច់ត្រូវផ្អែកលើគោលដៅធានាសិទ្ធិនិងកាលានុវត្តភាពសម្រាប់មនុស្សទាំងអស់; ផ្ដោតសំខាន់លើការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ វិនិយោគលើការអប់រំ ការពារសិទ្ធិរបស់នារីនិងកុមារ; ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាននិងការថយចុះនៃជីវចម្រុះផងដែរ៕

តាម vovworld.vn