សម័យប្រជុំមានការចូលរួមរបស់សមាជិកសភាជិត ២០០ នាក់ មកពីប្រទេសជាច្រើន ហើយត្រូវបានរៀបចំឡើងដោយផ្ទាល់ជាលើកដំបូងចាប់ពីការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩។

leftcenterrightdel
ប្រធានមហាសន្និបាតអ.ស.ប លោក Abdulla Shahid (រូបថត៖ Xinhua/vnanet.vn)

ថ្លែងនៅសម័យប្រជុំ ប្រធានមហាសន្និបាតអ.ស.ប លោក Abdulla Shahid បានសង្កត់ធ្ងន់ថា គោលដៅរួមរបស់អ.ស.បនិង IPU នោះគឺជំរុញកិច្ចសហប្រតិបត្តិការជាសកល និងពហុភាគីនិយម។ ក្នុងនោះ បណ្ដាសភានឹងរួមបញ្ចូលសេចក្ដីសម្រេចចិត្ត របស់អ.ស.ប ចូលក្នុងប្រព័ន្ធច្បាប់នៅតាមប្រទេសនីមួយៗ ព្រមទាំងក៏ជាស្ថាប័នដែលបង្ហាញពីបញ្ហាធំៗនៅក្នុងប្រទេសទៅកាន់អ.ស.បនិងសហគមន៍អន្តរជាតិផងដែរ។ តាមប្រមុខមហាសន្និបាតអ.ស.បរូបនេះថា ពិភពលោកត្រូវការមានកិច្ចដឹកនាំនិងកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តន៍កម្មវិធីវ៉ាក់សាំងដោយសមភាព ការស្ដារឡើងវិញប្រកបដោយចីរភាព និងការអនុវត្តជាក់ស្ដែងនូវរបៀបវារៈអភិវឌ្ឍដល់ឆ្នាំ២០៣០ ក៏ដូចជា បញ្ហាជាច្រើនផ្សេងទៀត៕

តាម vovworld.vn