ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិនៅខេត្ដបាត់ដំបង នាព្រឹកថ្ងៃទី ១០ ខែមករា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យន្តការសំខាន់ពីរត្រូវអនុវត្តគឺបទឈប់បាញ់ និងផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។ ទាក់ទងនឹងបទឈប់បាញ់យ៉ាងហោចណាស់មានប្រទេសប្រ៊ុយណេ អតីតប្រធានអាស៊ានកម្ពុជានៅឆ្នាំនេះ និងឥណ្ឌូនេស៊ីជាប្រធានអាស៊ាននៅពេលអនាគត និងលេខាធិការដ្ឋានអាស៊ានត្រូវតែសម្របសម្រួលគ្នាក្នុងការលើកសំណើបទឈប់បាញ់។ គ្មានអំពើហឹង្សា គ្មានជម្លោះប្រដាប់អាវុធនឹងក្លាយជាលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនាដែលមានលក្ខណៈស្ថាបនា និងត្រៀមរៀបចំការបោះឆ្នោតនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងខែសីហា ឆ្នាំ ២០២៣។

leftcenterrightdel
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា (រូបថត៖ vnanet.vn)

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា ការផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ាត្រូវមានយន្តការសមស្រប។ ទំនិញជំនួយបានមកដល់ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនទាន់ត្រូវបានចែកចាយនៅឡើយទេ។ យន្តការបែងចែកគួរតែមានការចូលរួមពីបេសកជនពិសេសអាស៊ានអំពី មីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA) និងកម្លាំងពិសេសរបស់មីយ៉ាន់ម៉ា បង្កលក្ខណៈងាយស្រួលសម្រាប់ការសហការជួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល (AHA), សមាគមកាកបាទក្រហម មីយ៉ាន់ម៉ា និងទីភ្នាក់ងារពិសេសរបស់អង្គការសហប្រជាជាតិ។

កម្ពុជាបានចាប់ផ្តើមឆ្នាំប្រធានអាស៊ាន ដោយផ្តោតលើការដោះស្រាយវិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសអនុវត្តចំណុចទី ១ និងទី៤ ដែលមេដឹកនាំអាស៊ានបានអនុម័តនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែមេសា ឆ្នាំ២០២១។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវឱ្យប្រទេសជប៉ុនចូលរួមក្នុងនាមជាម្ចាស់ជំនួយសម្រាប់ដំណើរការនេះ ហើយបានអញ្ជើញអតីតអ្នកការទូតជប៉ុនធ្វើជាទីប្រឹក្សាឲ្យប្រធានអាស៊ានស្តីពីវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ។

ការអនុម័តលើ ៥ ចំណុចស្តីពីវិបត្តិមីយ៉ាន់ម៉ា រួមមានការបញ្ចប់អំពើហិង្សា ការសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍ជាតិ ការចាត់បញ្ជូនបេសកជនពិសេសអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយសម្រួលដល់ដំណើរការ ការផ្ដល់ជំនួយទៅប្រទេសមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌល AHA និងអនុញ្ញាតឲ្យបេសកជនពិសេសនិងគណៈប្រតិភូមកកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបភាគីពាក់ព័ន្ធ៕

បកប្រែដោយ Pham Diep