leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិ គាំទ្រស្មារតីឆ្លើយតបនឹងជំងឺរាតត្បាត (រូប​ថតឧទាហរណ៍៖ vnanet.vn)

នៅក្នុងសាររបស់ខ្លួន អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញថាជាជំងឺឆ្លងអាចរីករាលដាលជុំវិញពិភពលោក ដោយធ្វើឱ្យប្រព័ន្ធសុខាភិបាលនៃប្រទេសជាច្រើនកៀកនឹងការដួលរលំ និងធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិទាំងអស់ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ កូវីដ-១៩ នឹងមិនមែនជាជំងឺរាតត្បាតចុងក្រោយដែលមនុស្សជាតិប្រឈមមុខនោះទេ ដូច្នេះហើយ អគ្គលេខាធិការអង្គការសហប្រជាជាតិបានផ្តល់អនុសាសន៍ឱ្យប្រទេសទាំងអស់គប្បីវិនិយោគលើបណ្តាផែនការឃ្លាំមើល ការរកឃើញទាន់ពេលវេលា និងប្រតិកម្មយ៉ាងឆាប់រហ័ស និងល្អប្រើសើរថែមទៀត។ ពង្រឹងការថែទាំសុខភាពបឋមនៅមូលដ្ឋាន; ធានាបាននូវសមភាពក្នុងការទទួលបានអន្តរាគមន៍សំខាន់ៗ ដូចជាវ៉ាក់សាំងសម្រាប់មនុស្សទាំងអស់គ្នា  ហើយសំខាន់ជាងនេះទៅទៀតគឺកសាងសាមគ្គីភាពជាសកល ដើម្បីផ្តល់ឱកាសឱ្យគ្រប់ប្រទេសទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនាពេលអនាគត។

គួររំលឹកថា នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តដោយឯកច្ឆន្ទលើសេចក្តីសម្រេចចិត្ត A/RES/75/27 ដោយបង្កើតទិវាអន្តរជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺនៅថ្ងៃទី ២៧ ខែធ្នូជារៀងរាល់ឆ្នាំ។ នេះគឺសេចក្តីសម្រេចចិត្តដំបូងរបស់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងវិស័យនេះ ហើយក៏ជាសេចក្តីសម្រេចចិត្តដំបូងដែលវៀតណាមបានស្នើចរចា និងជម្រុញឲ្យអនុម័តដោយជោគជ័យនៅមហាសន្និបាតអង្គការសហប្រជាជាតិ៕

បកប្រែដោយ Duy Hoan