leftcenterrightdel
រដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian (ស្តាំ) នឹងជួបពិភាក្សាជាមួយសមភាគីអាមេរិកលោក Antony Blinken  (ប្រភព៖ AP)

កិច្ចប្រជុំនេះបានធ្វើឡើងក្នុងបរិបទដែលសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរកំពុងស្វែងរកការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង បន្ទាប់ពីមិនចុះសម្រុងគ្នាពាក់ព័ន្ធនឹងកិច្ចសន្យានាវាមុជទឹកត្រូវបរាជ័យរវាងបារាំង និងអូស្រ្តាលីដែលសហរដ្ឋអាមេរិកចូលរួមខ្លះ។

តាមផែនការ រដ្ឋមន្ត្រីការបរទេស Antony Blinken នឹងមានវត្តមាននៅទីក្រុងប៉ារីសចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែតុលា ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ព្រមទាំងជួបជាមួយមន្រ្តីបារាំងដើម្បីពិភាក្សាអំពីបញ្ហា “បង្កើនថែមទៀតនូវទំនាក់ទំនងសំខាន់រវាងអាមេរិកនិងបារាំង”។

តាមការគ្រោងទុក លោក Blinken និងមន្ត្រីបារាំងនឹងពិភាក្សាអំពីបញ្ហាដូចជា “សន្តិសុខនៅក្នុងតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិក វិបត្តិអាកាសធាតុ ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ -១៩ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឆ្លងអាត្លង់ទិច ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តនិងដៃគូលើបញ្ហាប្រឈមនិងឱកាសជាសកល”៕

តាម vovworld.vn