leftcenterrightdel
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានមួយគ្រឿងត្រៀមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ (រូបថត៖ TTXVN)

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសង្កត់ធ្ងន់ថា ខណៈចំនួនអាវុធនុយក្លេអ៊ែរសរុបបានថយចុះអស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែនៅមានប្រទេសមួយចំនួនដែលកំពុងកែលម្អឃ្លាំងអាវុធរបស់ខ្លួន។ ទាំងអស់នេះគឺជាសញ្ញាគួរឱ្យព្រួយបារម្ភអំពីការរត់ប្រណាំងប្រដាប់អាវុធថ្មី។ ការសម្រេចចិត្តនេះរបស់រុស្ស៊ីនិងអាមេរិកអំពីការពន្យា New STATR និងដំណើរការសន្ទនាយុទ្ធសាស្ត្រគឺជាជំហានគួរឲ្យស្វាគមន៍។

គួររំលឹកថា កាលពីថ្ងៃទី ៤ ខែកុម្ភៈ អាមេរិកបានពន្យាសន្ធិសញ្ញា New START រយៈពេល ៥ ឆ្នាំទៀត។ ជាមួយនឹងការសម្រេចចិត្តនេះ ទាំងរុស្ស៊ីនិងអាមេរិកបានបន្តពន្យាជាផ្លូវការនូវសន្ធិសញ្ញាដែលនៅសេសសល់តែមួយគត់ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងប្រទេសទាំងពីរ។ សន្ធិសញ្ញានេះកំណត់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសនីមួយៗដែលមានគ្រាប់នុយក្លេអ៊ែរចំនួន ១.៥៥០ គ្រាប់, មីស៊ីលផ្លោងអន្តរទ្វីបចំនួន ៧០០ គ្រាប់ និងជើងទម្របាញ់ចំនួន ៨០០ ៕

តាម vovworld.vn