ការិយាល័យបោះឆ្នោតដើមដំបូងនានាត្រូវបានបើកនៅ Kamchatka និង Chukotka - តំបន់ចុងបូព៌ារុស្ស៊ីនៅម៉ោង ២៣ ថ្ងៃទី ១៦ ខែកញ្ញា (ម៉ោងក្នុងតំបន់)។ តាមគម្រោង ការបោះឆ្នោតឌូម៉ាជាតិរុស្ស៊ីនីតិកាលទី ១៣ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំនេះ។ យោងតាមសំណើរបស់ស្ថាប័នគ្រប់គ្រង និងគាំពារការប្រើប្រាស់រុស្ស៊ីបានឲ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលបានពន្យាររយៈពេលបោះឆ្នោត ៣ ថ្ងៃបន្ថែមទៀត ពោគឺថ្ងៃគឺពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកញ្ញា។ ប្រការនេះនឹងជួយកាត់បន្ថយហានិភ័យឆ្លងជំងឺកូវីដ ១៩។

leftcenterrightdel
ការបោះឆ្នោតឌូម៉ាជាតិបានចាប់ផ្តើមនៅប្រទេសរុស្ស៊ី (រូបថត៖ rianovosti )

ទន្ទឹមនឹងការបោះឆ្នោតឌូម៉ាជាតិនោះ បណ្ដាការបោះឆ្នោតអាជ្ញាធរមូលដ្ឋាននៅតំបន់មួយចំនួននឹងត្រូវបានប្រព្រឹត្តទៅ។ យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរុស្ស៊ីបានឲ្យដឹងថា មានអ្នកសង្កេតការណ៍អន្តរជាតិចំនួន ២៥០ នាក់មកពី ៥៥ ប្រទេស និងអង្គការអន្តរជាតិចំនួន ១០ នឹងតាមដានការបោះឆ្នោតឌូម៉ាជាតិរុស្ស៊ី៕

តាម vovworld.vn