នៅក្នុងកិច្ចសន្ទនានេះ លោករដ្ឋមន្រ្តី Wang Yi បានស្នើឡើងវិធានការមួយចំនួន ដែលរួមចំណែកដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ា ក្នុងនោះមានការទាក់ទងប្រាស្រ័យជាមួយភាគីទាំងអស់នៅមីយ៉ាន់ម៉ាតាមរបៀបសមស្រប កសាងជំនឿទុកចិត្ត តាមជំហាននីមួយៗ ក៏ដូចជាផ្ដល់អាទិភាពចម្បងដល់ការជួយឧបត្ថម្ភមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ផងដែរ។

leftcenterrightdel
លោក Erywan Yusof បេសកជនពិសេសរបស់សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំមីយ៉ាន់ម៉ា និងជារដ្ឋមន្រ្តីការបរទេសទី២ របស់ប្រ៊ុយណេទទួលបន្ទុកស្ថានភាពនៅមីយ៉ាន់ម៉ា (រូបថត៖ straitstimes)

នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong និងសមភាគីប្រ៊ុយណេ លោក Erywan Yusof ក៏បានជួបពិភាក្សាតាមទូរស័ព្ទអំពីកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធដល់មីយ៉ាន់ម៉ាផងដែរ។ សេចក្ដីប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកច្បាស់ថា ភាគីទាំងពីរបានឯកភាពសហការយ៉ាងសកម្មដើម្បីជួយដោះស្រាយវិបត្តិនាបច្ចុប្បន្ននៅមីយ៉ាន់ម៉ា ក៏ដូចជាធានាឲ្យកិច្ចប្រជុំជាន់ខ្ពស់ជាច្រើនក្រោមអធិបតីភាពរបស់អាស៊ាន ដែលគ្រោងធ្វើឡើង នៅខែតុលាខាងមុខនេះ នឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ៕

តាម vovworld.vn