leftcenterrightdel
សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (រូបថត៖ TTXVN)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ និង ៣០ នាទី ថ្ងៃទី ១ ខែសីហា (ម៉ោង UTC) ពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៩៨ ៥០១ ៦២១ នាក់ ក្នុងនោះ មានអ្នកជំងឺចំនួន ៤ ២៣២ ២៩០ នាក់បានស្លាប់។ អាស៊ីបានស្រូបយក ១/៣ នៃចំនួនករណីឆ្លងជំងឺ (ជាង ៦២ លានករណី) គឺជាតំបន់ដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។ បន្ទាប់មកគឺទ្វីបអឺរ៉ុបដែលមានអ្នកឆ្លងជំងឺជិត ៥១,៥ លានករណី អាមេរិកខាងជើងមានអ្នកឆ្លងជំងឺ ៤២,៥ លានករណី និងអាមេរិកខាងត្បូងដែលមានអ្នកឆ្លងជំងឺជាង ៣៥,៥ លានករណី។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម vovworld.vn