leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ក្នុងសេចក្ដីប្រកាស OPEC+ បានឲ្យដឹងថា ប្រទេសជាសមាជិកទាំង ២៣ នៃក្រុមនេះ បានឯកភាពគ្នាថា ចាប់ពីខែសីហា ដល់ខែធ្នូខាងមុខ នឹងផ្គត់ផ្គង់ដល់ទីផ្សារ ២ លានបារ៉ែលបន្ថែម/ថ្ងៃ ពោលគឺក្នុងមួយខែនឹងបង្កើនបរិមាណបន្ថែម ៤០០,០០០ បារ៉ែល/ ថ្ងៃ។

ក្រុមនេះនឹងវាយតម្លៃលើការវិវឌ្ឍនៃទីផ្សារនាខែធ្នូខាងមុខ។ OPEC+ ក៏បានឯកភាពគ្នាពន្យាពេលកិច្ចព្រមព្រៀងស្ដីពីការបន្ធូរស្រាលការកាត់បន្ថយបរិមាណផលប្រេងដល់ដំណាច់ឆ្នាំ ២០២២ ខាងមុខ ជំនួសឱ្យខែមេសាឆ្នាំ ២០២២ ដូចដែលបានគ្រោងទុកពីមុន៕

តាម​ vovworld.vn