leftcenterrightdel
អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានចាត់ទុកថា ការប្រដេញតាម និងកសាងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ប្រកបដោយសន្តិភាព សហប្រតិបត្តិការ សេរីភាព បើកទូលាយ និងបរិយាប័ន្ន គឺជាតម្រូវការបន្ទាន់។ ដូច្នេះ ប្រទេសនានាចំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែក និងធានាប្រភពផ្គត់ផ្គង់វ៉ាក់សាំង ថែរក្សា មិនឲ្យកាត់ផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្ទេរប្ដូរខឿនសេដ្ឋកិច្ចតាមទិសដៅច្នៃប្រឌិត និងទំនើប។ បណ្ដាប្រទេសចាំបាច់ត្រូវជំរុញថែមទៀតការតភ្ជាប់ឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ពង្រីកសមត្ថភាពជ្រាបចូលទីផ្សាររបស់គ្នាទៅវិញទៅមក។

ទាក់ទងនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឥណ្ឌា លោកអនុរដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំងពីរផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មានការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចឌីជីថល ធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ដើម្បីជំរុញការនាំចេញ នាំចូល ក៏ដូចជារួមគ្នាចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សកលឲ្យកាន់តែស៊ីជម្រៅថែមទៀតផងដែរ៕

តាម vovworld.vn