នៅកិច្ចសន្ទនា អាស៊ាន និងកូរ៉េខាងត្បូង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរនៅពេលកន្លងមក រួមមានការសហការក្នុងការទប់ទល់នឹងជំងឺរាតត្បាត ផ្លាស់ប្តូរពាណិជ្ជកម្មរវាងភាគីទាំងពីរក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ ទទួលបាន ៥៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៩% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។

leftcenterrightdel
លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM អាស៊ាន របស់វៀតណាម ចូលរួមព្រឹត្តិការណ៍ (រូបថត៖ vnanet.vn)

ភាគីទាំងពីរឯកភាពថា នៅពេលខាងមុខ បន្តផ្ដល់អាទិភាពដល់ការទប់ទល់នឹងជំងឺ Covid-19 ព្រមទាំងសហការក្នុងការខិតខំកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច សង្គម ស្ដារឡើងវិញ និងមានកំណើនចីរភាព។ ប្រទេសទាំងឡាយក៏សង្កត់ធ្ងន់លើការផ្ដល់សច្ចាប័ននិងអនុវត្តយ៉ាងឆាប់ នូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ចូលរួមចំណែកជម្រុញការតភ្ជាប់សេដ្ឋកិច្ចនៅតំបន់។

ពិភាក្សាអំពីបញ្ហាក្នុងតំបន់និងលើពិភពលោកដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ប្រទេសទាំងឡាយសង្កត់ធ្ងន់លើការរក្សាបរិស្ថានសន្តិភាព សន្តិសុខ ស្ថិរភាព ផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងជម្រុញការស្ដារឡើងវិញ។ ប្រទេសកូរ៉េខាងខាងត្បូងជួយគាំទ្រគោលជំហររបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើត អបអរសាទរចំពោះអាស៊ានពង្រីកតួនាទីរបស់ខ្លួនក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា ការកសាងជំនឿទុកចិត្តក្នុងតំបន់ កសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព  ស្របនឹងច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)៕

បកប្រែដោយ Thuy Anh