leftcenterrightdel
កិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានរំលឹកឡើងវិញនូវការសន្យារបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះកិច្ចការពាររួមរបស់ណាតូ ព្រមទាំងអះអាងថា "ណាតូមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក"។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ណាតូបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកបានឯកភាពគ្នាលើរបៀបវារៈ "ណាតូ ២០៣០" ដែលជាគំនិតផ្តួចផ្តើមដ៏ទូលំទូលាយមួយ អំពីការធានាថាសម្ព័ន្ធភាពពង្រឹងកម្លាំងផ្ទៃក្នុង ហើយត្រៀមខ្លួនជាស្រេចប្រឈមនឹងរាល់ការសាកល្បងនាពេលអនាគត។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកណាតូក៏បានធ្វើការសម្រេចចិត្តលើវិស័យប្រតិបត្តិការថ្មីបំផុតដូចជា លំហអ៊ិនធឺណែត និងលំហអវកាសផងដែរ៕

តាម vovworld.vn