leftcenterrightdel
លោក Bui Thanh Son នៅកិច្ចពិភាក្សា (រូបថត៖ vietnamnet.vn)

ថ្លែងក្នុងកិច្ចពិភាក្សា លោក Bui Thanh Son បានអបអរសាទរចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិន និងចាត់ទុកថា កិច្ចសហប្រតិបត្តិការពហុភាគីមានអត្ថន័យសំខាន់ក្នុងបរិបទដែលបញ្ហាប្រឈមសកល រួមមានការរត់ប្រណាំងសព្វាវុធ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងព្រំដែន ការប្រែប្រួលរអាកាសធាតុ និងជំងឺរោគរាតត្បាត Covid-19 កំពុងមានការវិវឌ្ឍដ៏ស្មុគស្មាញនាបច្ចុប្បន្ននេះ។ លោក Bui Thanh Son អំពាវនាវឲ្យសហគមន៍អន្តរជាតិគោរពធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ប្រឆាំងនឹងសកម្មភាពបង្ខិតបង្ខំការ និងការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។ លោកក៏បញ្ជាក់ពីកិច្ចសន្យារបស់វៀតណាមចំពោះពហុភាគីនិយម និងការខិតខំរួម ដើម្បីសន្តិភាព និងការអភិវឌ្ឍលើពិភពលោក៕

បកប្រែដោយ Thuy Anh