leftcenterrightdel
មន្ត្រីជាន់ខ្ពស់មកពីសមាជិកចំនួន ៥៣ នៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ១ ខែមីនា (រូបថត៖ baoquocte.vn)

លោកស្រី Nguyen Minh Hang ប្រធានគណៈប្រតិភូមន្រ្តីជាន់ខ្ពស់វៀតណាម ប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី ក្រសួងការបរទេសវៀតណាម បានចូលរួមក្នុងកិច្ចប្រជុំនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ ASEM ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងភាពស្អិតរមួតរវាងអាស៊ី និងអឺរ៉ុប។

leftcenterrightdel
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងសុន្ទរកថាក្នុងឱកាសគម្រប់ខួបលើកទី ២៥ នៃការបង្កើតវេទិកា ASEM (រូបថត៖ baoquocte.vn)

ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក សមាជិក ASEM ចាំបាច់ត្រូវសម្របសម្រួលជាមួយគ្នាដើម្បីជំនះរាល់បញ្ហាប្រឈម ជំរុញការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ រួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍរបស់ទ្វីបទាំងពីរ និងពិភពលោក។

ក្រោមប្រធានបទនៅឆ្នាំ ២០២១ “ជំរុញពហុភាគីនិយមដើម្បីកំណើនរួម” សមាជិកទាំងឡាយបានឯកភាពថា កិច្ចសហប្រតិបត្តិការពហុភាគីគួរតែត្រូវបានលើកកម្ពស់ដើម្បីដោះស្រាយបញ្ហាប្រឈមសកល ស្ដារកំណើនសេដ្ឋកិច្ច និងរក្សាទំនាក់ទំនង។ កិច្ចប្រជុំបានអនុម័តលើឯកសារស្តីពី “ការតំរង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការតភ្ជាប់ ASEM” ដែលដឹកនាំដោយអាស៊ាន។

leftcenterrightdel
ប្រធាន SOM ASEM របស់បណ្តាប្រទេសសម្របសម្រួល ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

សមាជិកទាំងឡាយបានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចប្រជុំកំពូល ASEM លើកទី ១៣ ដែលជាឱកាសសម្រាប់ថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប ពិភាក្សាអំពីគោលនយោបាយ និងវិធានការដើម្បីគ្រប់គ្រងជំងឺរាតត្បាតឱ្យបានល្អ ធានាការចែកចាយវ៉ាក់សាំងឱ្យបានទាន់ពេលវេលា តម្លាភាព ស្មើគ្នា ជាមួយនឹងតម្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់ ធានាបាននូវការថែរក្សាសុខភាពសម្រាប់ប្រជាជន កុំទុកឲ្យនរណាម្នាក់ត្រូវបានបំភ្លេចចោល និងបង្កើននិរន្តរភាពនៃសេដ្ឋកិច្ចនាពេលអនាគត។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្រទេសកម្ពុជាក្នុងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល ASEM លើកទី ១៣ ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាតនៅក្នុងតំបន់ជាច្រើន។

ស្តីពីការវិវឌ្ឍនៅលើពិភពលោក និងក្នុងតំបន់ សមាជិកទាំងឡាយបានសង្កត់ធ្ងន់ថា ASEM ចាំបាច់ត្រូវចូលរួមវិភាគទានយ៉ាងខ្លាំងក្លាក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅទ្វីបទាំងពីរ និងនៅលើពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ធានានូវសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម និងកំណើនប្រកបដោយចីរភាព។

ដើម្បីលើកកម្ពស់តួនាទីជាសមាជិកសកម្មក្នុង ASEM គណៈប្រតិភូវៀតណាមបានចូលរួមនិងលើកឡើងទស្សនៈសំខាន់ៗជាច្រើនក្នុងកិច្ចប្រជុំ។

leftcenterrightdel
លោកស្រី Nguyen Minh Hang ប្រធាន SOM ASEM របស់វៀតណាម (រូបថត៖ baoquocte.vn)

លោកស្រី Nguyen Minh Hang ប្រធាន SOM ASEM របស់វៀតណាម បានសង្កត់ធ្ងន់ថា ASEM ចាំបាច់ត្រូវសម្របសម្រួលលើគោលនយោបាយ និងសកម្មភាពដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមជាសកលនានា ជាពិសេសជំងឺរាតត្បាត Covid-19 និងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយពីជំងឺ Covid-19 ។  លោកស្រី Nguyen Minh Hang បានស្នើឱ្យ ASEM ចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការជំរុញពហុភាគីនិយម ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក  WTO និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងកិច្ចសហប្រតិបត្ដិការក្នុងអនុតំបន់។

លោកស្រី Nguyen Minh Hang ក៏បានស្នើឱ្យសមាជិក ASEM ពង្រឹងកិច្ចសន្ទនា កសាងទំនុកទុកចិត្ត គោរពច្បាប់អន្តរជាតិ និងបន្តលើកកម្ពស់តួនាទីក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ជាពិសេសនៅសមុទ្រខាងកើត។

នៅក្នុងកិច្ចប្រជុំ លោកស្រី Nguyen Minh Hang ក៏បានបង្ហាញនូវសំណើរបស់វៀតណាមក្នុងការរៀបចំកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ASEM ដើម្បីវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក និងការតំរង់ទិសនាពេលអនាគត៕

បកប្រែដោយ Huyen Trang