សម័យប្រជុំពិភាក្សានេះត្រូវបានដឹកនាំដោយប្រទេសកូរ៉េខាងត្បូង អេត្យូពីនិងន័រវែស និងមានការចូលរួមពីឯកអគ្គរដ្ឋទូត និងឯកអគ្គរដ្ឋទូតរងនៃប្រទេសសមាជិកអង្គការសហប្រជាជាតិជាង ៥០ នាក់។ គំនិតផ្តួចផ្តើម A4P ត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Gutteres លើកឡើងនៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០១៨ ដើម្បីលើកកម្ពស់សកម្មភាពអន្តរជាតិរួមគ្នា និងពង្រឹងការប្តេជ្ញាចិត្តនយោបាយក្នុងការថែរក្សាសន្តិភាព។ អញ្ជើញថ្លែងមតិក្នុងកិច្ចពិភាក្សា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះការថែរក្សាសន្តិភាពនិងការខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិឆ្ពោះទៅការលើកកម្ពស់ប្រសិទ្ធភាពនៃការថែរក្សាសន្តិភាព។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើតម្រូវការនៃកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ សម្រាប់កម្លាំងថែរក្សាសន្តិភាព ជាពិសេសមុខសញ្ញាងាយឆ្លង ដូចជាបុគ្គលិកពេទ្យ ដែលធ្វើការនៅមន្ទីរពេទ្យបណ្តោះអាសន្នក្នុងតំបន់ ពោលគឺប្រតិបត្តិការនៅតាមតំបន់ដែលរងការឆ្លងខ្ពស់។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថានបេសកកម្មនិងប្រទេសម្ចាស់ផ្ទះក្នុងការធានាសុវត្ថិភាពនិងសន្តិសុខរបស់កងកម្លាំងរក្សាសន្តិភាពនិយាយរួម និងការចាក់វ៉ាក់សាំងការពារកូវីដ - ១៩ សម្រាប់ភ្នាក់ងាររក្សាសន្តិភាពនិយាយដោយឡែក។

មតិជាច្រើនក៏បានលើកឡើងថា ចាំបាច់ត្រូវធានាការចាក់វ៉ាក់សាំងការពារកូវីដ ១៩ សម្រាប់ភ្នាក់ងារថែរក្សាសន្តិភាព និងសង្កត់ធ្ងន់លើបញ្ហាប្រឈមនានាពីការខ្វះខាតថវិកា តួនាទី និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ និងរួមទាំងបញ្ហាប្រឈមពីវីរុសទម្រង់ថ្មី៕

តាម​ vovworld.vn