ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីអង់គ្លេស លោក Michael Gove បានអំពាវនាវនៅក្នុងបរិបទអង់គ្លេស និងសហភាពអឺរ៉ុបសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit កាលពីថ្ងៃទី ២៤ ខែធ្នូ ពោលគឺអស់រយៈពេលជិត ៩ ខែនៃការចរចាគ្នាយ៉ាងតឹងរឹង។

leftcenterrightdel
ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីអង់គ្លេស លោក Michael Gove នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសនៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិក (រូបថត៖ AFP / vnanet.vn)

កិច្ចព្រមព្រៀងនេះនឹងជួយឲ្យអង្គភាពអាជីវកម្មរបស់ភាគីទាំងពីរ មានសិទ្ធិឈានចូលទីផ្សាររបស់គ្នាទៅវិញទៅមកយ៉ាងរលូនជាងបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ដោយធានាថាទំនិញត្រូវបានជួញដូររវាងភាគីទាំងពីរ មិនត្រូវប្រឈមមុខនឹងកូតានិងពន្ធគយឡើយ។ ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ បុស្តិ៍ត្រួតពិនិត្យតាមព្រំដែន និងពន្ធគយក៏នឹងត្រូវបានបង្កើតឡើងរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប។ ហេតុដូច្នេះទំនិញដោះដូររវាងភាគីទាំងពីរនឹងត្រូវប្រឈមនឹងការត្រួតពិនិត្យ និងត្រូវបំពេញនិតិវិធីរដ្ឋបាលពន្ធគយមួយចំនួនទៀតផង៕

តាម vovworld