leftcenterrightdel
ពិភពលោកបានឆ្លងកាត់បុណ្យណូអែលដែលស្ងប់ស្ងាត់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមក

នៅឆ្នាំនេះ សម្តេច ប៉ាប ហ្វ្រង់ស័រ បានអានសារនៃបុណ្យណូអែល នៅក្នុងបុរីវ៉ាទីកង់ ជំនួសឱ្យសកម្មភាពប្រពៃណីរបស់សម្តេច គឺអាននៅមុខមនុស្សរាប់សិបពាន់នាក់ នៅទីលានព្រះ Peter។ ទោះបីជាបែបនេះក្តី សម្តេច ប៉ាប ហ្វ្រង់ស័រ នៅតែដឹកនាំមនុស្សឆ្ពោះទៅរកសុទិដ្ឋិនិយម។ សម្រេច ប៉ាប បានប្រៀបធៀបការជឿនលឿន ក្នុងការបង្កើតវ៉ាក់សាំងការពារ កូវីដ - ១៩ ទៅនឹង “ពន្លឺនៃក្តីសង្ឃឹម” នៅក្នុងពិភពលោក។ កណ្តឹងនៅតែបន្លឺឡើងនៅ Bethlehem  ក្នុងអំឡុងពេលបុណ្យណូអែល ដើម្បីអបអរសាទរការប្រសូតរបស់ព្រះយេស៊ូ។ ប៉ុន្តែការបិទទ្វារអាកាសយានដ្ឋានអន្តរជាតិរបស់អ៊ីស្រាអែលសម្រាប់ភ្ញៀវទេសចរបរទេស ស្របពេលដែលរដ្ឋាភិបាលប៉ាឡេស្ទីនហាមឃាត់ការធ្វើដំណើរទៅបរទេសនៅតំបន់វេសប៊ែងរបស់ខ្លួន ធ្វើឱ្យភ្ញៀវទេសចរចាកឆ្ងាយពីតំបន់ដីដ៏ពិសិដ្ឋនេះ។ នៅជុំវិញពិភពលោក ការធ្វើពិធីសាសនាភាគច្រើនធ្វើតាមប្រព័ន្ធវីដេអូវិញ៕

តាម vovworld