leftcenterrightdel
រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក Matt Hancock (រូបថត៖ vnanet.vn)

កាលពីថ្ងៃទី ២០ ខែធ្នូ មជ្ឈដ្ឋានមន្ត្រីអង់គ្លេសបានបន្តអំពាវនាវដល់សហភាពអឺរ៉ុប (EU) ធ្វើការកែសំរួលទស្សនៈ ដើម្បីបើកផ្លូវឆ្ពោះទៅរកជំហានលោតផ្លោះមួយ ក្នុងការចរចាទំនាក់ទំនងទ្វេភាគីក្នុងសម័យក្រោយ Brexit (អង់គ្លេសចាកចេញពី EU)។ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក Matt Hancock បានបញ្ជាក់ថា ចក្រភពអង់គ្លេសមានបំណងចង់ទទួលបានលទ្ធផលជាវិជ្ជមាន គឺជាកិច្ចព្រមព្រៀងមួយ ប៉ុន្តែ EU បានធ្វើសំណើមិនសមហេតុផលមួយចំនួន ដោយមិនគោរពលទ្ធផលនៃការធ្វើប្រជាមតិនៅចក្រភពអង់ គ្លេស។ ចក្រភពអង់គ្លេសបានចាកចេញពី EU ចាប់ពីថ្ងៃទី ៣១ ខែមករា ប៉ុន្តែនៅតែរក្សាទម្រង់ទំនាក់ទំនងចាស់ដដែលរហូតដល់ ថ្ងៃទី ៣១ ធ្នូ ដើម្បីទុកពេលវេលាធ្វើការចរចាលើកិច្ចព្រមព្រៀងស្ដីពីទំនាក់ទំនងទ្វេភាគីក្រោយ Brexit ផងដែរ៕

តាម vovworld