បណ្តាប្រទេសនិងវាគ្មិនបានកោតសរសើរចំពោះការចរចាសន្តិភាពជាប្រវត្តិសាស្ត្ររវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងកងកម្លាំងតាលីបង់ ដែលបានចាប់ផ្តើមនាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២០ នៅទីក្រុងដូហា (ប្រទេសកាតា) ។

leftcenterrightdel
កម្លាំងសន្តិសុខស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការផ្ទុះនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាននាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ (រូបថត៖ vnanet.vn)

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអបអរសាទរចំពោះការចរចាសន្តិភាពជាប្រវត្តិសាស្ត្ររវាងភាគីនានានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ព្រមទាំងបានបញ្ជាក់សារជាថ្មីម្តងទៀតនូវការគាំទ្ររបស់ខ្លួនចំពោះដំណើរការសន្តិភាពដែលដឹកនាំដោយអាហ្វហ្គានីស្ថាន និងមានបំណងចង់ឲ្យភាគីទាំងអស់ឈានដល់សម្រេចបាននូវបទឈប់បាញ់គ្នាក្នុងរយៈពេលវែង ដើម្បីបង្កើតបរិយាកាសស្ថិរភាពនិងអំណោយផលសម្រាប់ការចរចាសន្តិភាពផងដែរ៕

តាម vovworld.vn