មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងនូវការព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេសយេម៉ែននាបច្ចុប្បន្ន ជាពិសេសគឺហានិភ័យនៃការស្លាប់ ដោយសារភាពអត់ឃ្លានដែលប្រជាជនយេម៉ែនកំពុងប្រឈមមុខ។

leftcenterrightdel
កិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីស្ថានភាពនៅក្នុងប្រទេស​យេម៉ែន(រូបថត៖ vovworld.vn)

លោក Dang Dinh Quy ក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធអនុវត្តបទឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រេសិតពិសេសរបស់អគ្គលេខាធិការ ព្រមទាំងបញ្ឈប់រាល់សកម្មភាពអរិភាពឲ្យបានឆាប់ៗ និងបន្តការចរចានូវសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ក្នុងទូទាំងប្រទេស។ លោកឯកអគ្គរដ្ឋទូតអំពាវនាវឲ្យសហគមន៍អន្តរជាតិអនុវត្ដការសន្យារបស់ខ្លួនសម្រាប់ការផ្ដល់ហិរញ្ញវត្ថុលើសកម្មភាពមនុស្សធម៌នៅយេម៉ែនរបស់អង្គការសហប្រជាជាតិ ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការការពារកុមារ និងបញ្ចៀសវិបតិ្តសម្រាប់អនាគតនៃប្រទេសយេម៉ែន។ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យភាគីទាំងអស់អនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងក្រុង Stockholm និងក្រុង Riyadh៕

បកប្រែដោយ Thuy Anh