ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយនាយកដ្ឋានអាស៊ាន ក្រសួងការបរទេសវៀតណាម និងគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem ដោយមានការចូលរួមពីវិចិត្រនៃគណៈកម្មការចលនាវិចិត្រសិល្បៈនិងងកិច្ចការទាក់ទងបរទេសលើវិស័យវប្បធម៌វៀតណាម និងក្រុមវិចិត្រគូរផ្កាតំណាងជាតិ ក្នុងឱកាសរំលឹកខួបលើកទី ១០១០ នៃទិវាបង្កើត Thang Long - ហាណូយ និងលើកទី៦៦ នៃថ្ងៃរំដោះរដ្ឋធានី ជាពិសេស ក្នុងឆ្នាំ២០២០ ដែលវៀតណាមជាប្រធានអាស៊ាន។

leftcenterrightdel
ពិព័រណ៌ទាក់ទាញអារម្មណ៍របស់ទស្សនិកជនជាច្រើន (រូបថត៖ nhandan.com.vn)

មានប្រសាសន៍នៅពិធី លោក Vu Ho ប្រធាននាយកដ្ឋានអាស៊ាន ក្រសួងការបរទេសវៀតណាម បានឲ្យដឹងថា អាស៊ានកំពុងឆ្ពោះទៅការកសាងសហគមន៍ដែលមានភាពស្អិតរមួត រួមទាំងការតភ្ជាប់រវាងប្រជាជាតិ និងរវាងវប្បធម៌នៃប្រទេសនានា ជាពិសេស ការតភ្ជាប់តាមរយៈសិល្បៈ។ ពិព័រណ៌នេះក៏ជាឱកាសល្អសម្រាប់ការផ្លាស់ប្តូរ និងការស្វែងយល់អំពីវប្បធម៌របស់ប្រទេសនិមួយៗក្នុងតំបន់ ព្រមទាំង ផ្កាទាំងឡាយនេះនឹងនាំមកនូវក្តីសង្ឃឹម និងការជឿជាក់លើអាស៊ានដែលកាន់តែរឹងមាំនិងស្អិតរមួតនាពេលអនាគត។

ពិព័រណ៌នឹងប្រព្រឹត្តទៅដល់ថ្ងៃទី១២ ខែតុលា៕

បកប្រែដោយ Thanh Cong