leftcenterrightdel
កម្លាំងជួយសង្គ្រោះបានស្វែងរកជនរងគ្រោះនៅកន្លែងផ្ទុះ (រូបថត៖ AFP / vnanet.vn)

គណៈកម្មការអឺរ៉ុបបានវាយតម្លៃថា ជំនួយឧបត្ថម្ភថវិកាចំនួន ៣៣ លានអឺរ៉ូ ដល់ប្រទេសលីបង់ អាចជួយឆ្លើយតបនឹងតម្រូវការជាបន្ទាន់សម្រាប់សេវាកម្មសង្គ្រោះបន្ទាន់ និងមន្ទីរពេទ្យនៅក្នុងរដ្ឋធានីបេរូត។

នាថ្ងៃដដែលនេះ យោធាអាមេរិកបានដឹកទំនិញជួយសង្គ្រោះដំបូង រួមមានស្បៀងអាហារ ទឹកស្អាត និងសម្ភារៈវេជ្ជសាស្ត្រទៅកាន់ប្រទេសលីបង់ ដើម្បីឆើយតបនឹងតម្រូវការជាបន្ទាន់របស់ប្រជាជននៅតំបន់មជ្ឈិមបូព៌ានេះ។

រីឯប្រទេសអាល់ហ្សេរី ក៏បានបញ្ជូនទំនិញជំនួយ និងចាត់បញ្ជូនបុគ្គលិកជួយសង្គ្រោះទៅកាន់ប្រទេសលីបង់ ដើម្បីជួយប្រទេសនេះជំនះពុះពារលើផលវិបាកដោយសារការផ្ទុះដ៏កក្រើកនៅទីក្រុងបេរូតផងដែរ៕

តាម vovworld