ក្រុមបេសកកម្មវៀតណាមដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍​វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិដទៃទៀតប្រចាំនៅទីក្រុង Geneva។

leftcenterrightdel
លោកស្រី Le Thi Tuyet Mai នៅកិច្ចប្រជុំលើកទី៤៤ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (រូបថត៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ)

ថ្លែងរបាយការណ៍ប្រចាំឆ្នាំអំពីស្ថានភាពសិទ្ធិមនុស្ស និងផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើសន្តិភាពនិងការអភិវឌ្ឍ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានសំដែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃជំងឺរាតត្បាតសម្រាប់សន្ដិភាព និងការអភិវឌ្ឍ។ លោកស្រី បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតអាចបញ្ចប់ក្តីសង្ឃឹមនៃការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៃរបៀបវារៈឆ្នាំ ២០៣០ បើប្រទេសទាំងឡាយមិនរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លោកស្រី Michelle Bachelet បានចាត់ទុកថា គប្បីធានានូវសិទ្ធិស៊ីវិល នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសគឺជនជាតិភាគតិច ស្ត្រី កុមារ និងមនុស្សចាស់ ព្រមទាំងលោកស្រីបានសង្កត់ធ្ងន់លើផលប៉ះពាល់នៃការបិទមជ្ឈមណ្ឌល កម្មវិធីបណ្តុះបណ្តាល និងការកាត់បន្ថយការងារធ្វើសម្រាប់យុវជនដែលមានអាយុក្រោម ២៥ ឆ្នាំ ហើយប្រការនេះនឹងជះឥទ្ធិពលដល់លំហូរនៃការធ្វើចំណាកស្រុកនាពេលអនាគត។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ លោកស្រី Le Thi Tuyet Mai បានបញ្ជាក់ជាថ្មីម្ដងទៀតនូវគោលនយោបាយឥតងាករេគឺលើកកម្ពស់និងការពារសិទ្ធិមនុស្ស។ រដ្ឋាភិបាលវៀតណាមបានអនុវត្ដវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបានទាន់ពេលវេលាននិងមានប្រសិទ្ធភាព ជាមួយគ្នានោះជំរុញកិច្ចសហប្រតិបត្ដិការជាមួយបណ្ដាប្រទេសក្នុងតំបន់និងអន្ដរជាតិ។ រដ្ឋាភិបាលវៀតណាមក៏បានសង្កត់ធ្ងន់លើការអាទិភាពសម្រាប់ការធានាសុវត្ថិភាពអាយុជីវិត សិទ្ធិទទួលបានការថែទាំសុខភាពរបស់ប្រជាជន ជាពិសេសប្រជាជនងាយរងគ្រោះនៅក្នុងសង្គម។ ទន្ទឹមនឹងនោះ លោកស្រីបានលើកឡើងនូវលទ្ធផលរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 និងធានាស្ថានភាពសេដ្ឋកិច្ចសង្គម សណ្តាប់ធ្នាប់និងជីវភាពរស់នៅរបស់ប្រជាជនដើម្បីការពារសិទ្ធិមនុស្ស៕

បកប្រែដោយ Thuy Anh