នៅកិច្ចប្រជុំ វៀតណាមអបអរសាទរចំពោះលទ្ធផលដែល UNITAD ទទួលបានក្នុងការស៊ើបអង្កេត និងបញ្ជាក់ថា សកម្មភាពរបស់ UNITAD បានរួមចំណែកយ៉ាងសំខាន់ក្នុងស្ថិរភាពរបស់ប្រទេសអ៊ីរ៉ាក់។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍នៃវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្នើឲ្យ UNITAD បន្តផ្តោតទៅលើអាទិភាពយុទ្ធសាស្រ្តនៅពេលខាងមុខ ការពារសាក្សី និងជនរងគ្រោះ ជម្រុញកិច្ចសហការជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ ធានាអធិបតេយ្យភាព និងសិទ្ធិជំនុំជំរះរបស់អ៊ីរ៉ាក់លើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តទៅនៅប្រទេសនេះ។ លោកសង្កត់ធ្ងន់ថា វៀតណាមនឹងរួមជាមួយប្រទេសសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួយ UNITAD ក្នុងការបំពេញឲ្យបានល្អនូវភារកិច្ចរបស់ខ្លួន៕

បកប្រែដោយ Thuy Anh