ក្នុងឆ្នាំ ១៩៩០ នៅពេលដែលទើបតែបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យហាវ៉ៃ លោក  John Morgan បានដឹង និងយល់យ៉ាងច្បាស់ពីការលំបាកផ្នែកវេជ្ជសាស្រ្តដែលសហគមន៍នេសាទក្រីក្រនៅទន្លេសាបជួបប្រទះនោះ។ ពួកគេរស់នៅក្នុងខ្ទម ឬទូកតូចៗ ដែលនៅឆ្ងាយពីដីគោក ហើយមិនមានឱកាសទទួលបានសេវាវេជ្ជសាស្រ្តជាមូលដ្ឋានបំផុតទេ។

leftcenterrightdel
លោកវេជ្ជបណ្ឌិត John Morgan

 

លោកវេជ្ជបណ្ឌិត John Morgan បានផ្តួចផ្តើមគំនិតនៃការបង្កើតគ្លីនិកបណ្តែតទឹកមួយ ហើយគំនិតនេះត្រូវបានក្លាយទៅជាការពិតនៅក្នុងឆ្នាំ ២០០៧ តែម្តង។ ទំហំនៃគំរូនេះត្រូវបានពង្រីកចាប់តាំងពីពេលនោះរហូតមកទល់បច្ចុប្បន្នដោយបានព្យាបាលឲ្យមនុស្សជាង ២៤០,០០០ នាក់។ នៅលើទន្លេសាបនេះក៏ជាទីរស់នៅរបស់ប្រជាជនដើមកំណើតវៀតណាមជាច្រើនផងដែរ។

leftcenterrightdel
គ្លីនិកបណ្តែតទឹកឃុំពាមបាង

គ្លីនិកបណ្តែតទឹកឃុំពាមបាងនេះមានក្រុមវេជ្ជបណ្ឌិត ៥ នាក់ គិលានុបដ្ឋាយិកា ២ នាក់ ឆ្មប ៤ នាក់ ពេទ្យធ្មេញ និងអ្នកជួយសង្គ្រោះម្នាក់។ ពួកគេច្រើនតែចែកចេញជាពីរក្រុម ហើយចេញធ្វើដំណើរក្នុងរយៈពេលបីថ្ងៃសម្រាប់ចុះជួយថែទាំសុខភាព និងអប់រំអំពីសុខភាពដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រជំវិញដំបន់នេះ។

leftcenterrightdel
អ្នកនាងវេជ្ជបណ្ឌិត Thourida

 

អ្នកនាងវេជ្ជបណ្ឌិត Thourida កំពុងរើអីវ៉ាន់ពីលើទូក។ អ្នកនាងបានធ្វើការនៅគ្លីនិកបណ្តែតទឹកនេះតាំងពីឆ្នាំ ២០១២ មកម៉្លេះ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ St Petersburg II Mechnikov ប្រទេសរុស្ស៊ី ភ្លាមៗនាងបានជ្រើសរើសត្រលប់ទៅស្រុកកំណើតរបស់នាងវិញដើម្បីជួយដល់អ្នកដែលជួបការលំបាកនៅក្នុងសង្គម។ អ្នកនាង Thourida ស្ទាត់ជំនាញភាសាខ្មែរ អង់គ្លេស និងរុស្ស៊ី។

ខាងក្រោមនេះគឺរូបភាពមួយចំនួនអំពីសកម្មភាពជួយថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋក្រីក្ររបស់គ្រូពេទ្យនៃគ្លីនិកបណ្តែតទឹកនៅទន្លេសាប ...

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 

បកប្រែដោយ Minh Trung