leftcenterrightdel
តំបន់ប្រជុំជម្លោះដែលជប៉ុននិងហៅថាកោះ Senkaku ខណៈដែលចិនហៅថា កោះ Diaoyudao (រូបថត៖ Japan Times/vnanet.vn)

នាថ្ងៃទី ១១ ខែឧសភា ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យដឹងថាជប៉ុនបានបន្តទទួលរបាយការណ៍អំពីហេតុការណ៍នានាដែលពាក់ព័ន្ធនឹងសកម្មភាពនាវាចិនហើយភ្លាមៗមួយរំពេច ជប៉ុនក៏បានសម្តែងការប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះទីក្រុងប៉េកាំងតាមរយៈផ្លូវការទូត។ មជ្ឈដ្ឋានមន្រ្តីជប៉ុនបានព្រមានថាសកម្មភាពរបស់ចិនអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិនិយាយរួមដែលក្នុងនោះរួមមានការងារទប់ស្កាត់ជំងឺរាតត្បាត COVID-19។

គួរជម្រាបថា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែឧសភា នាវាឆ្មាំសមុទ្រចិនបានដេញតាមចាប់ឬចូលមកជិតនាវានេសាទជប៉ុនចំនួន៣ ដងនៅដែនសមុទ្រជុំវិញប្រជុំកោះដែលមានជម្លោះដែលគ្រប់គ្រងដោយជប៉ុននិងហៅថាកោះ Senkaku ខណៈដែលចិនហៅថាកោះ Diaoyudao។ កងកម្លាំងឆ្មាំសមុទ្រជប៉ុន (JCG) បានស្នើឱ្យនាវាចិនចាកចេញពីតំបន់នោះហើយថែមទាំងដាក់ពង្រាយនាវាយាមល្បាតមួយក្រុមដើម្បីការពារនាវានេសាទនេះផងដែរ៕

តាម vovworld