leftcenterrightdel
លោកស៊ី ជិនពីង និងលោក គីម ជុងអ៊ុន (រូបថត៖ Business Insider)

សារពោលខាងលើត្រូវបានបញ្ជូនទៅទីក្រុងព្យុងយ៉ាងដើម្បីឆ្លើយតបនឹងលិខិតដែលលោក គីម ជុងអ៊ុន ផ្ញើទៅ លោក ស៊ី ជិនពីង កាលពីសប្តាហ៍មុន ដោយស្ងើចសរសើរចំពោះជោគជ័យរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ ក្នុងសារផ្ញើទៅមេដឹកនាំកូរ៉េខាងជើង លោកប្រធានាធិបតីចិនអះអាងថា លោក “ប្ដេជ្ញាចិត្តក្នុងការជម្រុញវឌ្ឍនភាព និងការអភិវឌ្ឍន៍ប្រកបដោយភាព​រឹងមាំនៃទំនាក់ទំនងរវាងប្រទេសចិន-កូរ៉េខាងជើង ក្នុងសម័យថ្មី ដោយ​រួមវិភាគ​ទានដល់សន្តិភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់”៕

បកប្រែដោយ Thuy Anh