នាបច្ចុប្បន្ន យ៉ាងហោចណាស់មានប្រទេសចំនួន ១៧ នៅតំបន់ Schengen បានអនុវត្តន៍ការដាក់កំហិតលើការធ្វើដំណើរ។ យោងតាមសមាជិកាអឺរ៉ុបទទួលបន្ទុកបណ្ដាបញ្ហាមហាផ្ទៃ លោកស្រី Ylva Johansson បានឲ្យដឹងថាការដាក់កំហិតលើការធ្វើដំណើរដោយសេរី និងការត្រួតពិនិត្យព្រំដែនផ្ទៃក្នុងនឹងត្រូវបានដកចេញជាបណ្ដើរៗ មុនពេលលុបចោលវិធានការនានាស្រដៀងគ្នានេះចំពោះព្រំដែនខាងក្រៅ ហើយធានាសិទ្ធិចូលប្រទេសក្នុងគោលដៅមិនចាំបាច់ សម្រាប់ពលរដ្ឋនៅខាងក្រៅ EU។

leftcenterrightdel
តំបន់ព្រំដែនរវាងប៉ូឡូញនិងអ៊ុយក្រែននៅ Dorohusk ភាគខាងកើតប៉ូឡូញ (រូបថត៖ vnanet.vn)

នាថ្ងៃដដែល រដ្ឋមន្រ្តីនៃតំបន់ចាយប្រាក់អឺរ៉ូ (eurozone) បានអនុម័តជាផ្លូវការលើទឹកប្រាក់ចំនួន ២៤០ ពាន់លានអឺរ៉ូ ដើម្បីជួយឧបត្ថម្ភបណ្ដាប្រទេសអឺរ៉ុប ដែលកំពុងជួបប្រទះនឹងការលំបាក ដោយសារជំងឺរាតត្បាត COVID- 19 ផងដែរ៕

តាម vovworld.vn