ខុទ្ទកាល័យនាយករដ្ឋមន្រ្តីប៊ូតង់ប៊ូតាន់ លោក Lotay Tshering បានប្រកាសនាថ្ងៃទី ៦ ខែមីនាថា ព្រះរាជាណាចក្រនេះបានកត់សម្គាល់ករណីឆ្លង COVID-19 ជាលើកដំបូង ខណៈដែលរកឃើញភ្ញៀវទេសចរអាមេរិកម្នាក់មានវិជ្ជមានចំពោះ វីរុស SARS-CoV-2 ។

leftcenterrightdel
រូបសំណាករបស់អ្នកជំងឺ (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនេះក្រុមមន្ត្រីសុខាភិបាលឥណ្ឌាបានប្រកាសថា ចំនួនករណីឆ្លង SARS-CoV-2  នៅប្រទេសនេះអាចកើនឡើងយ៉ាងគំហុក ខណៈដែលអាជ្ញាធរកំពុងរង់ចាំលទ្ធផលធ្វើតេស្តរបស់មនុស្សចំនួន ២៣ នាក់ ដែលសង្ស័យផ្ទុកវីរុស។ នាបច្ចុប្បន្ននេះ ឥណ្ឌាមានករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ៣០ នាក់។

គិតត្រឹមដំណាច់ថ្ងៃទី ៥ ខែមីនា អេក្វាឌ័របានបញ្ជាក់ថាមានករណីឆ្លង SARS-CoV-2 ចំនួន១៣ នាក់។

នាថ្ងៃដដែល ប្រទេសអាមេរិកខាងត្បូងចំនួន ៣ គឺប្រេស៊ីល អាហ្សង់ទីន និងឈីលី បានរាយការណ៍ថាមានករណីថ្មី ឆ្លងវីរុស SARS-CoV-2 ។ ជាក់ស្តែងក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសនេះមានករណីឆ្លង SARS-CoV-2 ចំនួន បានកើនឡើង ៨ នាក់។

ប្រទេសអាហ្សង់ទីនបានបញ្ជាក់ថា មានករណីឆ្លង SARS-CoV-2 សររុបចំនួន ២។ ជាមួយគ្នានេះក្រសួងសុខាភិបាលឈីលីបានប្រកាសថា មានករណីឆ្លង SARS-CoV-2 ចំនយន ៤ នាក់ផងដែរ៕

តាម vovworld