ក្នុងសេចក្ដីថ្លែងការណ៍មួយ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) បានលើកច្បាស់ថា៖ “គ្រោះអាសន្នដែលកើតមានឡើងពីសភាពការណ៍អសន្តិសុខ កង្វះអាហារូបត្ថម្ភ ជំងឺរាតត្បាត ទឹកជំនន់ គ្រោះរីងស្ងួត ហើយប្រជាជនត្រូវចំណាកស្រុក” គឺជាមូលហេតុនាំទៅវិបត្តិដែលគំរាមកំហែងដល់មនុស្សប្រមាណ ២,៩ លាននាក់នៅ Niger ក្នុងនោះមានកុមារ ១,៦លាននាក់។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

តាម UNICEF នៅតំបន់ Diffa ភាគអាគ្នេយ៍ Niger ការវាយប្រហាររបស់កម្លាំងឧទ្ទាម Boko Haram តម្រង់ទៅលើជនស៊ីវិល បានបណ្ដាលឲ្យមនុស្សប្រមាណ ២៦៣ ពាន់នាក់មិនអាចវិលត្រឡប់ទៅផ្ទះវិញបានឡើយ។ លើសពីនេះទៅទៀត ស្ថានភាពអសន្តិសុខនៅតំបន់ព្រំដែន រវាងប្រទេសនេះជាមួយនីហ្សេរីយ៉ា ក៏បានបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះផងដែរ៕

តាម vovworld.vn