leftcenterrightdel
លោក Tedros Adhanom Ghebreyesu អគ្គនាយកអង្គការសុខភាពពិភពលោក (រូបថត៖ TTXVN)

នាថ្ងៃទី ១៥ ខែកុម្ភៈ លោក Tedros Adhanom Ghebreyesu អគ្គនាយកអង្គការសុខភាពពិភពលោក បានចាត់ទុកថា ជម្ងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-១៩  ដែលបណ្ដាលមកពីវីវុសកូរ៉ូណាប្រភេទថ្មី nCoV នៅតែជាស្ថានភាពបន្ទាន់នៅចិន ហើយបច្ចុប្បន្នមិនទាន់ដឹងថា ជំងឺនេះនឹងរីករាលដាលដល់ណាឡើយ។

នាថ្ងៃទី ១៥ ខែកុម្ភៈថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា ទោះបីជាលោកមានការកោតសរសើរចំពោះវិធានការដែលចិនបានអនុវត្តក្នុងរយៈពេលកន្លងទៅដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺនេះក៏ដោយប៉ុន្តែលោកនៅតែមានការព្រួយបារម្ភ ខណៈដែលករណីឆ្លងថ្មីនៅតែ​កើន​ឡើង។ អគ្គនាយកអង្គការសុខភាពពិភពលោករូបនេះបានសង្កត់ធ្ងន់ថា មិនអាចដឹងជាមុនថា តើការរីករាលដាលនៃជំងឺ Covid-19 (nCoV) នឹងប្រែប្រួលយ៉ាងដូចម្តេចដែរ៕

តាម vovworld.vn