leftcenterrightdel
នាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo (រូបថត៖ tass.com)

ថ្លែងមតិនៅទីក្រុងតូក្យូ លោក Abe Shinzo បានមានប្រសាសន៍ថា លោកនឹងបង្កើនការងាររួម សំដៅស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចយល់ព្រមគ្នាបានក្នុងបញ្ហាជម្លោះអធិបតេយ្យភាពជាមួយប្រជុំកោះនៅសមុទ្រ Hokkaido ដែលជប៉ុនហៅថាតំបន់ខាងជើង ខណៈពេលដែលប្រទេសរុស្ស៊ីហៅប្រជុំកោះ Kuril ខាងត្បូង។ លោកក៏បានអះអាងផងដែរថា លោកនឹងជំរុញការចរចាសន្ធិសញ្ញាសន្តិភាពទ្វេភាគីឱ្យបានរឹងមាំផងដែរ។   លោក Abe បានបន្តទៀតថា កិច្ចពិភាក្សាទ្វេភាគីស្តីពីគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចលើប្រជុំកោះជម្លោះនេះសម្រេចបានវឌ្ឍនភាពយ៉ាងច្រើន ព្រមទាំងបានសម្តែងក្តីសង្ឃឹមថាគម្រោងនេះ នឹងត្រូវបានអនុវត្តដោយមិនបន្សោយដល់ទស្សនៈផ្លូវច្បាប់របស់ជប៉ុននិងរុស្ស៊ី    ស្តីពីបញ្ហាទឹកដីផងដែរ៕

តាម vovworld.vn