leftcenterrightdel
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ vnanet.vn)

នាវេលាម៉ោង ២៣ ថ្ងៃទី ៣១ ខែមករា តាមម៉ោង GMT (ម៉ោង ៦ ថ្ងៃទី ១ ខែកុម្ភៈ តាមម៉ោងទីក្រុងហាណូយ) ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង បានចាកចេញពីសហភាពអឺរ៉ុប (EU) ជាផ្លូវការដោយបញ្ចប់រយៈពេល ៤៧ ឆ្នាំនៃការចូលរួមជាសមាជិកនៃសហភាពសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក។ បណ្ដាសកម្មភាពរំលឹកទិវាអង់គ្លេសចាកចេញពី EU ត្រូវបានរៀបចំឡើងនាថ្ងៃទី ៣១ ខែមករា ដោយទាំងភាគីគាំទ្រ Brexit និងភាគីប្រឆាំងនឹង Brexit។

មួយម៉ោងមុនពេលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានថ្លែងតាមទូរទស្សន៍ ដោយអំពាវនាវដល់ប្រជាជន ឆ្ពោះទៅរកអនាគត ដូចច្នេះថា៖  “នេះមិនមែនជាការបញ្ចប់ទេ ពោលគឺជាការចាប់ផ្ដើម ជាគ្រានៃការផ្លាស់ប្ដូរថ្មីប្រទេសជាតិយ៉ាងពិតប្រាកដ”។

នៅអឺរ៉ុបវិញ ក្នុងសុន្ទរកថាមួយនៅល្ងាចថ្ងៃទី ៣១ ខែមករា តាមរយៈកញ្ចក់ទូរទស្សន៍ជាតិ ប្រធានាធិបតីបារាំងលោក  Emmanuel Macron បានចាត់ទុកថានេះជាថ្ងៃសោកសៅសម្រាប់អឺរ៉ុប។ “នេះជាការភ្ញាក់ផ្អើល និងការព្រមានជាប្រវត្តិសាស្ត្រដែលសមាជិកអឺរ៉ុបត្រូវតែផ្ទៀងស្ដាប់ ហើយត្រិះរិះ ដោយសារនេះគឺជាលើកទី ១ ហើយ ក្នុងរយៈពេល ៧០ ឆ្នាំ មានសមាជិកមួយបានចាកចេញពីសហភាពអឺរ៉ុប។ នេះជាថ្ងៃសោកសៅ ដែលយើងមិនអាចបដិសេធបានឡើយ”៕

តាម vovworld