ចាប់ពីនេះតទៅ អង់គ្លេសនិងសហភាពអឺរ៉ុប នឹងចាប់ផ្តើមដំណាក់កាលអន្តរកាល ដែលអូសបន្លាយរហូតដល់ឆ្នាំ ២០២០ ដើម្បីចរចាអំពីទំនាក់ទំនងនាពេលអនាគត។ ក្នុងអំឡុងពេលនៃអន្តរកាលនេះ អង់គ្លេសនឹងបន្តទទួលបានផលប្រយោជន៍ ក៏ដូចជាអំរែកកាតព្វកិច្ចនានា ដូចពេលដែលជាសមាជិក EU ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលសាធារណៈមតិយកចិត្តទុកដាក់បំផុតនៅពេលនេះ គឺថាតើអង់គ្លេសនិងសហភាពអឺរ៉ុបអាចបញ្ចប់ការចរចានិងអនុម័តលើកិច្ចព្រមព្រៀងស្តីពីលក្ខណៈនៃទំនាក់ទំនងរវាងភាគីទាំងពីរនាពេលអនាគតដែរឬទេ។

leftcenterrightdel
ទិដ្ឋភាពទូទៅនៃសម័យប្រជុំសភាអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល (រូបថត៖ vnanet.vn)

បន្ទាប់ពីជិតកន្លះសតវត្សរ៍នៃការធ្វើសមាហរណកម្មនោះ ទំនាក់ទំនងរវាង អង់គ្លេសនិងសហភាពអឺរ៉ុប កាន់តែមានភាពស្មុគស្មាញយ៉ាងច្រើន។ ហេតុដូច្នេះហើយ កិច្ចព្រមព្រៀងនឹងត្រូវតែរួមមាន វិស័យជាច្រើនដូចជា ពីវិស័យជួញដូរទំនិញ សិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិរបស់ពលករ រហូតដល់ បញ្ហាការពារបរិស្ថាន ការផ្តល់ជំនួយឧបត្ថម្ភពីរដ្ឋ និងសន្តិសុខជាដើម។ រីឯខ្លួនវិញ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson មានបំណងថាបន្ទាប់ពី Brexit ប្រទេសអង់គ្លេសត្រូវតែកសាងនូវការកំណត់ផ្ទាល់ខ្លួនដោយឃ្លាតឆ្ងាយពីបទបញ្ញត្តិនិងស្តង់ដារនានារបស់ EU ផងដែរ៕

តាម vovworld.vn