leftcenterrightdel
ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin (រូបថត៖ AFP - vnanet.vn)

យោងតាមសេចក្តីជូនដំណឹងនោះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវព័ត៌មានលម្អិត ដែលទាក់ទងនឹងវិបត្តិនៅលីប៊ី រួមទាំងការរៀបចំសម្រាប់សន្និសីទអន្តរជាតិស្តីពីស្ថានភាពលីប៊ីនៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ១៩ មករាខាងមុខ។ ពាក់ព័ន្ធនឹងស្ថានភាពទាក់ទងនឹងអ៊ីរ៉ង់ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង លោក Charles Michel បានអះអាងសារជាថ្មីម្តងទៀតនូវសារសំខាន់នៃការបន្តរក្សាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ឬហៅថាកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម ៥ + ១។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះដែរ លោក Putin និង លោក Charles Michel ក៏បានពិភាក្សាអំពីបញ្ហាធ្វើឲ្យស្ថានការណ៍មានស្ថិរភាពនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថាភាគីនានាត្រូវតែអនុវត្តឲ្យបានពេញលេញ និងគ្មានលក្ខខ័ណ្ឌលើសេចក្តីសម្រេច ដែល ប្រទេសអ៊ុយក្រែន អាល្លឺម៉ង់ បារាំងនិងរុស្ស៊ី បានឯកភាពគ្នាកាលពីមុននោះ៕

តាម vovworld