leftcenterrightdel
អាល្លឺម៉ង់នឹងរៀបចំការចរចាសន្តិភាពលីប៊ី (vnanet.vn)

 

ក្នុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងម៉ូស្គូរ លោកស្រី  Merkel បានសម្តែងនូវក្តីសង្ឃឹមថា៖ ដោយបណ្ដាការខំប្រឹងប្រែងរួមរបស់រុស្ស៊ីនិងទួរគីនឹងទទួលបានជោគជ័យ ព្រមទាំង អះអាងថា៖ អាល្លឺម៉ង់នឹងផ្ញើរសេចក្តីអញ្ចើញដល់ភាគីទាក់ទិននានាយ៉ាងឆាប់ៗដើម្បីចូលរួមសន្និសីទមួយនៅទីក្រុងបែកឡាំង។ ក្រៅពីនោះ លោកស្រី  Merkel ក៏បានសង្កត់ធ្ងន់ដែរថា៖  អ.ស.ប. នឹងធ្វើអធិបតីការចរចាពោលខាលើ ប្រសិនបើព្រឹត្តិការណ៍នេះប្រព្រឹត្តទៅនៅទីក្រុងបែកឡាំង ហើយភាកីទាក់ទិននានានៅលីប៊ីត្រូវដើរតួរនាទីស្នូលសំដៅស្វែងរកដំណោះស្រាយមួយ។ តាមលោកស្រី Merkel ថា៖ គោលដៅនៃការចរចាលើកនេះគឺបង្កើតឱកាសដើម្បីលីប៊ីក្លាយទៅជាប្រទេសមានអធិបតេយ្យភាពនិងសន្តិភាពមួយ៕

តាម vovworld.vn