leftcenterrightdel
ការសាកល្បងបាញ់បង្ហោះនុយក្លេអ៊ែររបស់ ស.ប.ប កូរ៉េ (រូបថត៖ vnanet.vn)

 

នៅក្នុងសេចក្តីប្រកាសមួយដែលចេញផ្សាយកាលពីថ្ងៃទី ១ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ «យ៉ាងជ្រាលជ្រៅ» ចំពោះសេចក្តីប្រកាសរបស់ស.ប.ប កូរ៉េ ដោយបង្ហាញថា ប្រទេសនេះអាចចាប់ផ្តើមឡើងវិញនូវការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលជាបន្តទៀត ហើយលោកក៏សំដែងក្តី"សង្ឃឹមថា ការចាប់ផ្តើមឡើងវិញនូវការសាកល្បងនឹងមិនធ្វើឡើង ដែលស្របទៅតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខ" ។

សេចក្តីប្រកាសរបស់លោក Guterres បានផ្សាយចេញបន្ទាប់ពីថ្នាក់ដឹកនាំស.ប.ប កូរ៉េ លោក គីមជុងអ៊ុន កាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០១៩ បានសង្កត់ធ្ងន់ថា គ្មានមូលហេតុណាមួយដែលប្រទេសនេះត្រូវចាប់បង្ខំខ្លួនជាមួយនឹងកិច្ចព្រមព្រៀងបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរនិងមីស៊ីលឆ្លងទ្វីបឡើងវិញ ព្រមទាំងព្រមានថាទីក្រុងព្យុងនឹងដាក់បង្ហាញ“ អាវុធយុទ្ធសាស្ត្រថ្មី” នាពេលអនាគតផងដែរ៕

តាម vovworld.vn