leftcenterrightdel
(រូបថត៖ vnanet.vn)

 

នាថ្ងៃទី ១០ ខែធ្នូ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានយល់ព្រមពន្យារពេល បទហាមប្រាមយកពន្ធលើពាណិជ្ជកម្ម អេឡិចត្រូនិចថែម ៦ ខែ ទៀត រហូតដល់ពេលប្រព្រឹត្តិទៅកិច្ចប្រជុំ WTO ថ្នាក់រដ្ឋមន្ត្រីលើកទី ១២ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមិថុនាឆ្នាំ ២០២០ ខាងមុខ។

សូមបញ្ជាក់ដែរថា ចាប់តាំងពីឆ្នាំ ១៩៩៨ WTO  បានរក្សាបទហាមប្រាមចំពោះការយកពន្ធនាំចូលលើប្រតិបត្តិការអេឡិចត្រូនិកដែលត្រូវបានប៉ាន់ប្រមាណថាមានតម្លៃរហូតដល់ ២២៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយបទហាមប្រាមនេះនឹងផុតកំណត់នាខែធ្នូហើយត្រូវទទួលបានការយល់ព្រមពីសមាជិកនៃអង្គការ WTO ដើម្បីពន្យារពេលផងដែរ៕

តាម vovworld.vn