leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ vnanet.vn)

 

នាថ្ងៃទី ២៨ ខែវិច្ឆិកា  ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើទស្សនកិច្ចនៅប្រទេសអាហ្គានីស្ថានដោយចៃដន្យដើម្បីសួរសុខទុក្ខទាហានអាមេរិកក្នុងឱកាសនៃទិវាថ្លែងអំណរគុណ។ លោក Trump ត្រូវបានអមដំណើរដោយទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោក Robert O'Brien ទីប្រឹក្សា ភ្នាក់ងារសំងាត់អាមេរិក និងក្រុមអ្នកយកព័ត៌មាន។ប្រធានាធិបតីលោក Trump បានជួបជាមួយសមភាគីអាហ្វហ្គានីស្ថានលោក Ashraf Ghani និងថ្លែងមតិទៅកាន់ទាហានអាមេរិក។

ក្នុងឆ្នាំ ២០១៩ សហរដ្ឋអាមេរិកទទួលបានកិច្ចព្រមព្រៀងជាមួយភាគីតាលីបង់ស្ដីពីការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននិងបញ្ចប់សង្គ្រាមក្នុងរយៈពេលយូរអង្វែងដើម្បីទទួលបានការធានាសន្តិសុខវិញ។ ប៉ុន្តែនាខែកញ្ញា ប្រធានាធិបតីអាមេរិកលោក Donald Trump ថា កិច្ចពិភាក្សារយៈពេលមួយឆ្នាំបាន«ស្លាប់» ហើយបានដកសេចក្ដីអញ្ជើញជួបជាមួយតំណាងតាលីបង់នៅទីតាំងមួយក្បែរទីក្រុងវ៉ាស៊ីនតោន ក្រោយករណីទាហានអាមេរិកមួយនាក់ត្រូវបានសម្លាប់៕

តាម vovworld.vn