leftcenterrightdel
បារាំង៖ អំពើហឹង្សាកើតឡើងវិញនៅបណ្ដាការធ្វើបាតុកម្ម «អាវលឿង»  (VOV)

 

អំពើហឹង្សាបានកើតឡើងវិញនៅរដ្ឋធានីប៉ារីសនិងទីក្រុងធំៗមួយចំនួនដូចជា Toulouse Bordeaux Lyon Nantes និង Marseilles។ នៅទីក្រុងប៉ារីសមនុស្សចំនួនជាង ៤៧០០ នាក់​ បានប្រមូលផ្តុំនៅទីកន្លែងសាធារណៈ។ អំពើហឹង្សារបានផ្ទុះឡើងនៅទីលាន Italie ខ័ណ្ឌទី ១៣ នៅពេលដែលក្រុមបាតុករជ្រុលនិយមបានកម្ទេចបង្អួចនៃមជ្ឈណ្ឌលពាណិជ្ជកម្មនិងសណ្ឋាគារមួយ។ ដើម្បីរំលឹកឡើងវិញនៃគម្រប់ ១ ឆ្នាំបំផុសចលនា «អាវលឿង» ក្រុមបាតុករជ្រុលនិយមនានាបានប្រកាសនឹងផ្លាស់ប្តូរថ្មីវិធីធ្វើសកម្មភាព។ នាយប់ថ្ងៃដដែល មនុស្សរាប់រយនាក់បានទន្ទ្រានកាន់កាប់រោងល្ខោន La Fleche d’Or នៅខ័ណ្ឌទី ២០ ដែលបានផ្អាកធ្វើសកម្មភាពក្នុងរយៈពេល ៣ ឆ្នាំហើយ៕

តាម vovworld.vn