អ្នកនាំពាក្យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Robert Lighthizer បានមានប្រសាសន៍ថា តំណាងពាណិជ្ជកម្មអាមេរិកនិងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin នឹងជួបជាមួយប្រធានក្រុមអ្នកចរចាចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក Liu he នៅដើមខែតុលាខាងមុខនេះ។

leftcenterrightdel
តំណាងពាណិជ្ជកម្មរវាងអាមេរិកនិងចិននៅក្នុងជំនួបចរចារមួយ (រូបថត៖ Reuter)

នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានយល់ព្រមពន្យាពេលសម្រាប់ការដំឡើងពន្ធ លើទំនិញនាំចូលពីចិនក្នុងទឹកប្រាក់ចំនួន ២៥០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីរសប្តាហ៍តាមសំណើរបស់ទីក្រុងប៉េកាំង។ លោក Trump បានបន្តទៀតថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីឧបនាយករដ្ឋមន្រ្តីចិនលោក Liu he បានលើកសំណើរ និងផ្អែកលើភាពជាក់ស្តែងដែលប្រទេសចិននឹងប្រារព្ធខួបលើកទី ៧០ នៃទិវាឯករាជ្យជាតិនាពេលឆាប់ៗផងដែរ។ ប្រទេសចិនក៏បានជូនដំណឹងលើកលែងការអនុគ្រោះពន្ធថ្មីលើទំនិញនាំចូលពីអាមេរិកចំនួន ១៦ មុខ ចាប់ពីថ្ងៃទី ១៧ ខែកញ្ញា នេះបានចាត់ទុកកាយវិការមានបំណងចង់សម្រុះសម្រួលគ្នា មុនពេលជំនួបចរចាជាន់ខ្ពស់ទ្វេភាគីនៅទីក្រុង   វ៉ាស៊ីនតោនផងដែរ៕

តាម vovworld.vn