leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ AFP/vnanet.vn)

នៅទីក្រុងញូវយ៉ក ពិធីរំលឹកវិញ្ញាណក្ខ័ន្ធបានប្រព្រឹត្តទៅនៅឯវិមានអនុស្សាវរីយ៍ ថ្ងៃទី១១ខែកញ្ញា ដែលត្រូវបានសាងសង់ឡើងនៅក្នុងតំបន់ដែលអគារភ្លោះត្រូវបានវាយកម្ទេចចោល។ រីឯនៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក Donald Trump និងភរិយា Melania Trump ក៏អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធនៅឯសេតវិមាន។ បន្ទាប់មកលោក Trump បានចូលរួមក្នុងពិធីរំលឹក        វិញ្ញាណក្ខ័ន្ធនៅឯមន្ទីរបញ្ចកោណដែលជាគោលដៅមួយនៃការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ផងដែរ។

លោកបានមានប្រសាសន៍ថា៖ «យើងមិនស្វែងរកជម្លោះទេ ហើយប្រសិនបើនរណាមានចេតនាវាយប្រហារលើអាមេរិក យើងនឹងតតបជាមួយនឹងកម្លាំង និងឆន្ទៈដ៏រឹងមាំរបស់អាមេរិកផងដែរ។ ប្រសិនបើមានហេតុផលណាមួយ ដែលសត្រូវវិលត្រឡប់មក វាយប្រហារលើអាមេរិក នោះយើងនឹងតាមរកចាប់ខ្លួនពួកគេនៅគ្រប់ទីកន្លែងហើយប្រើកម្លាំងដែលសហរដ្ឋអាមេរិកមិនដែលប្រើ។ ខ្ញុំមិនត្រឹមតែនិយាយអំពីអំណាចខាងនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងសត្រូវនឹងប្រឈមមុខនឹងអ្វីៗដែលពួកគេមិនធ្លាប់បានដឹងទៀតផង»៕

តាម vovworld