leftcenterrightdel
កុងទីន័រទំនិញរបស់ចិនត្រូវបានរុះរើនៅកំពង់ផែ Long Beach រដ្ឋកាលីហ្វ័រញ៉នៃប្រទេសអាមេរិកនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ (រូបថត៖ AFP/vnanet.vn)

តាមនោះ រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោល Donald Trump បានចាប់ផ្តើមដំឡើងពន្ធ ១៥ % លើទំនិញដែលនាំចូលពីប្រទេសចិនដោយមានទឹកប្រាក់សរុប ១២៥ ពាន់លានដុល្លារអាមេរិក។ រីឯភាគីចិន ទីក្រុងប៉េកាំងចាប់ផ្តើមយកពន្ធបន្ថែម ៥% និង ១០% លើទំនិញនាំចូលពីអាមេរីកចំពោះមុខទំនិញចំនួន ១,៧១៧ ផងដែរ។ ចិនក៏បានដំឡើងពន្ធ ៥% លើប្រេងឆៅរបស់អាមេរិកផងដែរ។ នេះជាលើកដំបូង ដែលផលិតផលប្រេងរបស់អាមេរិកត្រូវបានជាប់ពន្ធ ចាប់តាំងពីប្រទេសមហាអំណាចទាំងពីរនេះនៅលើពិភពលោក បានចាប់ផ្តើមជម្លោះពាណិជ្ជកម្មដែលអសរយៈពេលមួយឆ្នាំកន្លងមក៕

តាម vovworld